ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 16:16 - អាល់គីតាប

នៅ​ពេល​ដែល​ហាជើរ​បង្កើត​អ៊ីស្មា‌អែល​ជូន​គាត់​នោះ អ៊ីប្រាំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ហាការ​បង្កើត​អ៊ីសម៉ាអែល​ឲ្យ​អាប់រ៉ាម អាប់រ៉ាម​មាន​អាយុ​ប៉ែតសិបប្រាំមួយ​ឆ្នាំ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នាង​ហាការ​បង្កើត​អ៊ីស‌ម៉ា‌អែល​ឲ្យ​លោក​អាប់​រ៉ាម លោក​អាប់‌រ៉ាម​មាន​អាយុ​ប៉ែត​សិប​ប្រាំមួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​ដែល​ហាការ​បាន​បង្កើត​អ៊ីស‌ម៉ាអែល នោះ​អាប់រ៉ាម​គាត់​អាយុ​បាន​៨៦​ឆ្នាំ​ហើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 16:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។


ហាជើរ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​អ៊ីប្រាំ ហើយ​អ៊ីប្រាំ​ដាក់​ឈ្មោះ​កូន​ដែល​ហាជើរ​បាន​បង្កើត​ជូន​គាត់​នោះ​ថា “អ៊ីស្មា‌អែល”។


ពេល​សារ៉ាយ​ជា​ភរិយា យក​ហាជើរ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​អ៊ីប្រាំ​ជា​ស្វាមី ធ្វើ​ជា​ប្រពន្ធ អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។


នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


រីឯ​អ៊ីស្មា‌អែល​ជា​កូន​របស់​គាត់ មាន​អាយុ​ដប់​បី​ឆ្នាំ នៅ​ពេល​ខតាន់។


ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​មក​នោះ អ៊ីព្រហ៊ីម​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។


អ៊ីស្មា‌អែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាម‌សិប​ប្រាំ​ពីរ​ឆ្នាំ។ បន្ទាប់​មក គាត់​ស្លាប់​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស ដែល​បាន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​វិញ។