អុលឡោះមានបន្ទូលមកគាត់ថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។
លោកុប្បត្តិ 15:8 - អាល់គីតាប អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?» ព្រះគម្ពីរខ្មែរសាកល អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកទូលថា៖ «ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យទូលបង្គំដឹងថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត |
អុលឡោះមានបន្ទូលមកគាត់ថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។
សូមអុលឡោះប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់អ៊ីព្រហ៊ីម កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលអុលឡោះបានប្រគល់ដល់អ៊ីព្រហ៊ីម!»។
យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។
ពេលនោះស្តេចហេសេគា សួរណាពីអេសាយថា៖ «តើមានទីសំគាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅដំណាក់របស់អុលឡោះតាអាឡា នៅថ្ងៃទីបី?»។
សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះខ្ញុំ ដើម្បីឲ្យអស់អ្នកដែលស្អប់ខ្ញុំ ឃើញ ហើយត្រូវអាម៉ាស់។ ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេដែលជួយសង្គ្រោះ និងសំរាលទុក្ខខ្ញុំ។
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។
យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកអ៊ីមុាំ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ
សាការីយ៉ាសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។
នាងម៉ារីយំសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។