ទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
លោកុប្បត្តិ 14:8 - អាល់គីតាប ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរខ្មែរសាកល នោះស្ដេចនៃសូដុម ស្ដេចនៃកូម៉ូរ៉ា ស្ដេចនៃអាត់ម៉ា ស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ) ក៏យាងចេញទៅ ហើយតម្រៀបគ្នាដើម្បីច្បាំងនៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ ក៏នាំគ្នាលើកទ័ពចេញទៅប្រយុទ្ធតទល់ នៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម នឹងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម |
ទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
ឡូតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលអុលឡោះតាអាឡារំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់អុលឡោះតាអាឡា គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។
នៅជ្រលងភ្នំស៊ីឌីម មានអណ្តូងប្រេងជាច្រើន។ ស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាបានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្តូងនោះ ហើយស្តេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។
គឺតទល់នឹងស្តេចកេដូឡោមើរ ជាស្តេចស្រុកអេឡាំ ស្តេចធីដាល ជាស្តេចស្រុកកូយីម ស្តេចអាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ និងស្តេចអើរយ៉ុក ជាស្តេចស្រុកអេឡាសារ គឺស្តេចបួននាក់តទល់នឹងស្តេចប្រាំនាក់។
សូមលោកអធ្យាស្រ័យឲ្យខ្ញុំផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។
ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វី មុនអ្នកទៅដល់ឡើយ»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។