លោកុប្បត្តិ 10:3 - អាល់គីតាប កូនចៅរបស់កូមើរ មាន អ័សក្នាស រីផាត និងតូការម៉ា។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់កូមើរ មានអ័សក្នាស រីផាត និងតូកាម៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់កូមើរគឺ អ័សក្នាស រីផាត នឹងតូកាម៉ា |
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចំបាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។
សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។