លេវីវិន័យ 9:9 - អាល់គីតាប កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកលើកឈាមសត្វជូនលោក ហើយលោកក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា |
ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
គាត់ត្រូវចេញមកខាងមុខអាសនៈដែលស្ថិតនៅចំពោះអុលឡោះតាអាឡា ហើយធ្វើពិធីជម្រះអាសន: គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសន:។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
ម៉ូសាអារកគោយកឈាមវា រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ។ គាត់យកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។
គាត់ដុតខ្លាញ់ក្រលៀន និងអ្វីៗដែលនៅជាប់នឹងថ្លើមរបស់សត្វសម្រាប់ធ្វើគូរបានរំដោះបាបនោះ នៅលើអាសនៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ហារូនអារកចៀមឈ្មោល ដែលជាគូរបានដុត។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
គាត់អារកគោបា និងចៀមឈ្មោលដែលប្រជាជនយកមកធ្វើជាគូរបានមេត្រីភាព។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះនៅលើជ្រុងទាំងបួនរបស់អាសនៈ។
អ្វីៗទាំងអស់មានជីវិតដោយសារអុលឡោះ និងសម្រាប់ទ្រង់គាប់ចិត្តនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីទ្រង់ ប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។