បន្ទាប់មក គាត់យកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាគូរបានរំដោះបាបរបស់សហគមន៍អ៊ីស្រអែល»។
លេវីវិន័យ 9:11 - អាល់គីតាប រីឯសាច់ និងស្បែក គាត់យកទៅដុតនៅក្រៅជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសាច់ និងស្បែក នោះបានដុតក្នុងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសាច់ និងស្បែក លោកយកទៅដុតនៅក្រៅជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯសាច់ នឹងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ |
បន្ទាប់មក គាត់យកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាគូរបានរំដោះបាបរបស់សហគមន៍អ៊ីស្រអែល»។
រីឯស្បែកគោសាច់ និងលាមក គាត់យកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
គាត់ដុតខ្លាញ់ក្រលៀន និងអ្វីៗដែលនៅជាប់នឹងថ្លើមរបស់សត្វសម្រាប់ធ្វើគូរបានរំដោះបាបនោះ នៅលើអាសនៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ហារូនអារកចៀមឈ្មោល ដែលជាគូរបានដុត។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។