នេះជាចំណែកនៃគូរបានដែលត្រូវបានទៅហារូន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា។
លេវីវិន័យ 8:10 - អាល់គីតាប ម៉ូសាយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកជំរំសក្ការៈ និងវត្ថុទាំងអស់នៅក្នុងជំរំទុកជាសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកម៉ូសេយកប្រេងទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ នឹងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ |
នេះជាចំណែកនៃគូរបានដែលត្រូវបានទៅហារូន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា។
«ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ