ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:9 - អាល់គីតាប

ជំនូន​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុងឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តង្វាយ​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អស់​ទាំង​ដង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចំអិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ

សូមមើលជំពូក



លេវី‌វិន័យ 7:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្តើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក​ស្តេច​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។


ពួក​គេ​បរិភោគ​សាច់ ដែល​ជា​ជំនូន និង​គូរបាន​រំដោះ​បាប ឬ​គូរបាន​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ជូន។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​សម្រាប់​យើង ពួក​អ៊ីមុាំ​អាច​យក​បាន។


រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


អ៊ីមុាំ​ធ្វើ ពិធី នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ អ៊ីមុាំ​ធ្វើ​ដូច្នេះ ដូច​ជំនូន​ម្សៅ​ឯ​ទៀតៗ​ដែរ»។


រីឯ​ជំនូន​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្តី​ត្រូវ​បាន​ជា​ចំណែក​ស្មើៗ​គ្នា សម្រាប់​កូន​ទាំង​អស់​របស់​ហារូន»។


«ប្រសិន​បើ​អ៊ីមុាំ​ធ្វើ​គូរបាន​ដុត​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ជូន នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ។


ក្នុង​បណ្តា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ជូន​យើង មាន​ជំនូន​ផ្សេងៗ ជំនូន​ម្សៅ គូរបាន​រំដោះ​បាប គូរបាន​សុំ​លើក​លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។


មិន​ដែល​មាន​នរណា​បម្រើ​កង‌ទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។


ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​បន្ទូល​នៃ​អុលឡោះ ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។