Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:29 - អាល់គីតាប

29 ពួក​គេ​បរិភោគ​សាច់ ដែល​ជា​ជំនូន និង​គូរបាន​រំដោះ​បាប ឬ​គូរបាន​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ជូន។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​សម្រាប់​យើង ពួក​អ៊ីមុាំ​អាច​យក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​នឹង​ស៊ី​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះបាន​ជា​របស់​គេ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​គេ​បរិភោគ​សាច់ ដែល​ជា​តង្វាយ និង​យញ្ញ‌បូជា​រំដោះ​បាប ឬ​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ថ្វាយ។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង ពួក​បូជា‌ចារ្យ​អាច​យក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គេ​នឹង​ស៊ី​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រាអែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​អ៊ីមុាំ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ធ្វើ​ជា​គូរបាន​សុំ​លើក‌លែង​ទោស និង​គូរបាន​រំដោះ​បាប។ គេ​ក៏​ចំអិន​ជំនូន​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស‌វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជា‌ជន​ប៉ះ‌ពាល់​របស់​សក្ការៈ»។


រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


នៅ​ឆ្នាំ​មេត្តា‌ករុណា​ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​គេ​ជូន​ដល់​ទ្រង់​ហើយ​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ។


បើ​នរណា​ម្នាក់​ជូន​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​ជំនូន​នោះ​ឡើយ ទោះ​បី​ជំនូន​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី​ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​សក្ការៈ​ជូន​ទ្រង់​រហូត។


អ៊ីមុាំ​ដែល​ធ្វើ​គូរបាន​រំដោះ​បាប​ត្រូវ​បរិភោគ​ជំនូន​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ជូន​ផ្តាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។


យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។


មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​គូរបាន​ដុត ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ទ្រង់​បាន​បង្គាប់​មក​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម