ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:14 - អាល់គីតាប

ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ជូន ក្នុង​មួយ​ប្រភេទ​យក​នំ​មួយៗ ទុក​សម្រាប់អុលឡោះ‌តាអាឡាគឺ​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​នំ​មួយ ពី​រាល់​តែ​តង្វាយ​យ៉ាង​នោះ សម្រាប់​ជា​តង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​សង្ឃ​ណា​ដែល​ប្រោះ​ឈាម​តង្វាយ​មេត្រី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សម្រាប់​ព្រះ‌អម្ចាស់ គឺ​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​យក​នំ​១ ពី​រាល់​តែ​ដង្វាយ​យ៉ាង​នោះ សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​ផង​សង្ឃ​ណា ដែល​ប្រោះ​ឈាម​ដង្វាយ​មេត្រី

សូមមើលជំពូក



លេវី‌វិន័យ 7:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​ដែល​ធ្វើ​គូរបាន​រំដោះ​បាប​ត្រូវ​បរិភោគ​ជំនូន​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូនស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត​ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​បាន​ឡើយ»។


ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជ័យ​ភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​អ៊ីមុាំ​អេឡាសារ ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។


ម៉ូសា​ប្រគល់​ជ័យ​ភ័ណ្ឌ​ដែល​ញែក​ជា​ជំនូន​របស់អុលឡោះ‌តាអាឡា ទៅ​អ៊ីមុាំ​អេឡាសារ ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​គាត់។


សូម​រិះ‌គិត​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ‌សារ​សាច់​ដែល​គេ​បាន​ជូន​នោះ​ដែរ។


ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។