ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:13 - អាល់គីតាប

គេ​ត្រូវ​យក​នំ​បុ័ង​ដែល​មាន​មេ​មក​ជូន រួម​ជា​មួយ​គូរបាន​មេត្រី​ភាព​សម្រាប់​អរ​គុណ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក​ថែម​នឹង​នំ​ទាំង​នោះ សម្រាប់​ជា​តង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ត្រូវ​យក​នំប៉័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញ‌បូជា​មេត្រី‌ភាព​សម្រាប់​អរ​ព្រះ‌គុណ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក ថែម​នឹង​នំ​ទាំង​នោះ​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​នឹង​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ

សូមមើលជំពូក



លេវី‌វិន័យ 7:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​អាច​ជូន​ជំនូន​ទាំង​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ជូន​នៅ​លើ​អាសនៈ ទុក​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។


អ្នក​រាល់​គ្នា​ត្រូវ​យក​នំ​បុ័ង​ពីរ​ដុំ ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ជូនអុលឡោះ‌តាអាឡា។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា ដុត​ជា​មួយ​មេ​នំបុ័ង សម្រាប់​ធ្វើ​ជា​នំបុ័ង​ដំបូង​បង្អស់ ជូនអុលឡោះ‌តាអាឡា។


អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ‌ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំបុ័ង​នេះ ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ព្រម​ទាំង​យក​ម្សៅ និង​ទឹក​ទំពំាង​បាយ​ជូរ​សម្រាប់​ពិធី​ច្រូច​ទឹក មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​ធ្វើ​គូរបាន​អរគុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «នគរ​នៃ​អុលឡោះ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។


អ្វីៗ​ដែល​អុលឡោះ​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល​ទាំង​អរ​គុណ​វិញ