មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវជូនទ្រង់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។
លេវីវិន័យ 27:11 - អាល់គីតាប ប្រសិនបើគេបន់ដោយសន្យាជូនសត្វមិនល្អ គឺសត្វដែលមិនត្រូវជូនអុលឡោះតាអាឡា តែត្រូវនាំសត្វនោះ ទៅជូនអ៊ីមុាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ ត្រូវនាំសត្វនោះទៅជូនបូជាចារ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ |
មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវជូនទ្រង់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។
ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាគូរបានជូនអុលឡោះទៅវិញ! យើងជាស្តេចដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងដំណាក់របស់អុលឡោះតាអាឡាឡើយ ទោះបីគេយកមកជូន ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនឹងជំនូនរបស់ជនទាំងពីរប្រភេទនេះទេ»។