សូមទ្រង់ងាកមើលចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
លេវីវិន័យ 25:50 - អាល់គីតាប គាត់ត្រូវគិតចំនួនឆ្នាំ ជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវគិតជាមួយអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសម្រេចតាមចំនួនឆ្នាំដែលបានបម្រើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបម្រើវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវគិតជាមួយនឹងអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសំរេចតាមចំនួនឆ្នាំដែលបានបំរើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបំរើវិញ |
សូមទ្រង់ងាកមើលចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។
ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
ប្រសិនបើគេគ្មានប្រាក់លោះដីនោះទេ ដីនោះត្រូវនៅជាកម្មសិទ្ធិរបស់អ្នកទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណាអ្នកទិញ ត្រូវចាកចេញពីដីនោះ ហើយម្ចាស់ដីអាចវិលមកកាន់កាប់ដីរបស់ខ្លួនវិញបាន។
ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នករហូតដល់ឆ្នាំមេត្តាករុណា។
ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។
ប្រសិនបើនៅសល់ច្រើនឆ្នាំត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។
ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។
ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្តាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។