លេវីវិន័យ 23:12 - អាល់គីតាប នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូនអុលឡោះតាអាឡា ត្រូវជូនកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាគូរបានដុតជូនអុលឡោះតាអាឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលអ្នករាល់គ្នាគ្រវីថ្វាយកណ្ដាប់នោះ នោះត្រូវយកកូនចៀមឈ្មោលមួយឥតខ្ចោះ អាយុមួយខួបមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវី ថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាដង្វាយដុត ដល់ព្រះយេហូវ៉ា |
ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
នៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក អ៊ីមុាំត្រូវលើកកណ្តាប់ស្រូវនេះជូនអុលឡោះតាអាឡា ដើម្បីឲ្យទ្រង់ពេញចិត្តទទួលយកពីអ្នករាល់គ្នា។
ព្រមទាំងយកម្សៅម៉ដ្តពីរភាគដប់នៃអេផាលាយជាមួយប្រេង មកជូនជាមួយកូនចៀមនោះជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ ចូរយកស្រាទំពំាងបាយជូរមួយភាគបួននៃហ៊ីន មកជូន សម្រាប់ពិធីច្រូចទឹកដែរ។
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។