គេអាចបរិភោគម្ហូបអាហាររបស់អុលឡោះតាអាឡាដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន
លេវីវិន័យ 22:7 - អាល់គីតាប លុះថ្ងៃលិចផុតទៅទើបគេបានបរិសុទ្ធ ហើយអាចបរិភោគជំនូនបរិសុទ្ធជាអាហាររបស់ខ្លួនបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចកាលណាថ្ងៃលិចហើយ នោះទើបបានស្អាត ហើយបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់អ្នកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះថ្ងៃលិចផុតទៅ ទើបគេបានបរិសុទ្ធ ហើយអាចបរិភោគតង្វាយដ៏វិសុទ្ធ ជាអាហាររបស់ខ្លួនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនឹងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ |
គេអាចបរិភោគម្ហូបអាហាររបស់អុលឡោះតាអាឡាដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន
អ្នកដែលប៉ះពាល់មនុស្ស ឬសត្វមិនហាឡាល់បែបនេះ ត្រូវនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារហាឡាល់ទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
ក្នុងបណ្តាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកជូនយើង មានជំនូនផ្សេងៗ ជំនូនម្សៅ គូរបានរំដោះបាប គូរបានសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។