Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​បាន​ស្អាត ហើយ​បរិ‌ភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​នឹង​បាន​ស្អាត ហើយ​នឹង​បរិភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​ផង​អ្នក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លុះ​ថ្ងៃ​លិច​ផុត​ទៅ​ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​ជំនូន​បរិសុទ្ធ​ជា​អាហារ​របស់​ខ្លួន​បាន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​អាហារ​ដ៏វិសុទ្ធ និង​អាហារ​ដ៏វិសុទ្ធ​បំផុត​នោះ​បាន


អ្នក​ប៉ះ‌ពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។


ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។


តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម