លេវីវិន័យ 22:12 - អាល់គីតាប កូនស្រីរបស់អ៊ីមុាំដែលរៀបការជាមួយអ្នកមិនមែនជាអ៊ីមុាំ គ្មានសិទ្ធិបរិភោគអាហារដែលយកពីជំនូនបរិសុទ្ធបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគតង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនស្រីរបស់បូជាចារ្យ ដែលរៀបការជាមួយអ្នកមិនមែនជាបូជាចារ្យ គ្មានសិទ្ធិបរិភោគអាហារដែលយកពីតង្វាយដ៏វិសុទ្ធឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកូនស្រីរបស់សង្ឃណាបានយកប្ដីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគដង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ |
គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
ផ្ទុយទៅវិញ អ្នកបម្រើដែលអ៊ីមុាំបានទិញមក មានសិទ្ធិបរិភោគ ដូចអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់អ៊ីមុាំដែរ។
ប៉ុន្តែ កូនស្រីរបស់អ៊ីមុាំដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅ គ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។