Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:11 - អាល់គីតាប

11 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​អ៊ីមុាំ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ ដូច​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​អ៊ីមុាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​អ្នក​បម្រើ​មក អ្នក​បម្រើ​នោះ​នឹង​បរិ‌ភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិ‌ភោគ​អាហារ​របស់​សង្ឃ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​បូជា‌ចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បម្រើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជា‌ចារ្យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែ​បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​អ៊ីប្រាំ ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ គាត់​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ គាត់​បាន​នាំ​សារ៉ាយ​ជា​ភរិយា និង​ឡូត​ជា​ក្មួយ​ទៅ​ជា​មួយ។ គាត់​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​គាត់​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​គាត់​ទិញ​បាន​នៅ​ស្រុក​ហារ៉ាន ទៅ​ជា​មួយ​ដែរ។ ពួក​គាត់​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ


គេ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។


ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក​អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​ឲ្យ​ជា​មុន​សិន។


គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់អុលឡោះ‌តាអាឡា​ដែល​ជា​អាហារ​ហាឡាល់ និង​អាហារ​ហាឡាល់​បំផុត​នោះ​បាន


កូន​ស្រី​របស់​អ៊ីមុាំ​ដែល​រៀប​ការ​ជា​មួយ​អ្នក​មិន​មែន​ជា​អ៊ីមុាំ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​ជំនូន​បរិសុទ្ធ​បាន​ឡើយ។


ក្នុង​បណ្តា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ជូន​យើង មាន​ជំនូន​ផ្សេងៗ ជំនូន​ម្សៅ គូរបាន​រំដោះ​បាប គូរបាន​សុំ​លើក​លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម