លេវីវិន័យ 20:23 - អាល់គីតាប ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាឲ្យសោះ ដ្បិតពួកគេបានធ្វើឲ្យយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវដើរតាមអស់ទាំងទំនៀមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន ដែលយើងបណ្តេញពីមុខអ្នករាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាយើងខ្ពើមឆ្អើមដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាឲ្យសោះ ដ្បិតពួកគេបានធ្វើឲ្យយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ |
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្តាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង។
ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះ មុនអ្នករាល់គ្នាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្តាលឲ្យស្រុកទៅជាសៅហ្មង។
អ្នករាល់គ្នាមិនត្រូវប្រព្រឹត្ត ដូចជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្តនៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុកដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។
អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើងដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្តោយខ្លួនឲ្យសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះឲ្យសោះ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។