លេវីវិន័យ 2:6 - អាល់គីតាប ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាជំនូនធញ្ញជាតិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាតង្វាយម្សៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។ |
ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្តលាយជាមួយប្រេងឥតដាក់មេ។
ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេង។