Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 2:5 - អាល់គីតាប

5 ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ក្នុង​ពុម្ព ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឬ​បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 2:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។


ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំៗ​មុន​នឹង​លើក​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត​អុលឡោះ។


ប្រសិន​បើ​នរណា​ម្នាក់​ជូន​ជំនូន​សម្រាប់​សំដែង​ការ​អរ​គុណ​ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង​នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង មក​ជូន​ជា​មួយ​គូរបាន​សម្រាប់​អរ​គុណ។


ជំនូន​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុងឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​នោះ។


ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម