លេវីវិន័យ 2:5 - អាល់គីតាប ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្តលាយជាមួយប្រេងឥតដាក់មេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើថ្វាយតង្វាយម្សៅដែលបានចម្អិនក្នុងពុម្ព ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចម្អិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង |
ត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗមុននឹងលើកជូនអុលឡោះតាអាឡា ជាជំនូនដែលមានក្លិនឈ្ងុយ ជាទីពេញចិត្តអុលឡោះ។
ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។
ជំនូនម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីនោះ។
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។