បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
លេវីវិន័យ 16:10 - អាល់គីតាប រីឯពពែឈ្មោលដែលត្រូវបានដោះលែង ក៏ត្រូវយកមកទាំងរស់ដាក់នៅចំពោះអុលឡោះតាអាឡាសម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពពែឈ្មោលដែលត្រូវបានទៅអាសាអែល ក៏ត្រូវយកមកទាំងរស់ ដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ សម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។ |
បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
ហារូនត្រូវចាប់ឆ្នោត ជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយជូនអុលឡោះតាអាឡា មួយទៀតឲ្យដោះលែង។
ពេលចាប់ឆ្នោតរួចហើយ ហារូនយកពពែឈ្មោលដែលត្រូវជូនអុលឡោះតាអាឡា ទៅធ្វើជាគូរបានរំដោះបាប។
អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
គាត់បានលះបង់ជីវិតដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺអ៊ីសាអាល់ម៉ាហ្សៀសបានលះបង់ជីវិតរបស់គាត់សម្រាប់យើង ហេតុនេះ យើងត្រូវលះបង់ជីវិតសម្រាប់បងប្អូនដែរ។