ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 13:55 - អាល់គីតាប

ក្រោយ​ពី​លាង​សំអាត​ហើយ អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល​ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​លាង​សម្អាត​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល‌ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​ជា​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី

សូមមើលជំពូក



លេវី‌វិន័យ 13:55
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីល‌ធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។


គាត់​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សំអាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ៊ីមុាំ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​គាត់​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក​បំពាក់ ស្បែក ឬ​អំបោះ​នោះ។


ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា អុលឡោះ​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ដ​ពី​អតីត‌កាល។