«ប្រសិនបើមានស្នាមដុះផ្សិត កើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្តី សំពត់ទេសឯកក្តី
លេវីវិន័យ 13:48 - អាល់គីតាប ឬស្នាមលើក្រណាត់ លើអំបោះរោមចៀម អំបោះឆៅសម្លៀកបំពាក់ និងវត្ថុធ្វើអំពីស្បែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬស្នាមលើក្រណាត់ លើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ និងវត្ថុធ្វើអំពីស្បែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើតាមអំបោះអន្ទងឬអំបោះចាក់ ពីអំបោះខ្លូតទេស នឹងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី |
«ប្រសិនបើមានស្នាមដុះផ្សិត កើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្តី សំពត់ទេសឯកក្តី
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនអ៊ីមុាំពិនិត្យ។
នៅថ្ងៃទីប្រាំពីរ គាត់ត្រូវពិនិត្យម្តងទៀត ប្រសិនបើមានស្នាមរាលដាលលើសម្លៀកបំពាក់ ឬវត្ថុនោះ បានសេចក្តីថាមានដុះផ្សិតហើយ ដូច្នេះ របស់ទាំងនោះជាវត្ថុមិនបរិសុទ្ធ។
អ៊ីមុាំត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិត មិនអាចបំបាត់បានឡើយ គឺត្រូវតែដុតចោល។
ក៏ប៉ុន្តែ ប្រសិនបើអ៊ីមុាំពិនិត្យមើល ឃើញថាផ្សិតនោះមិនរាលដាលនៅលើសម្លៀកបំពាក់ និងលើវត្ថុទាំងនោះទេ
ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយលែងកាន់តាមបទបញ្ជា ហ៊ូកុំរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្ដាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។
ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។