ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែហាឡាល់ដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនហាឡាល់។
លេវីវិន័យ 11:37 - អាល់គីតាប ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែហាឡាល់ដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសម្រាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសំរាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ |
ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែហាឡាល់ដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនហាឡាល់។
ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនហាឡាល់។
គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ
អុលឡោះបានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាបន្ទូលរបស់អុលឡោះ។ បន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
អ្នកដែលកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ទ្រង់ស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីអុលឡោះ។
យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។