ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]
លូកា 9:6 - អាល់គីតាប ពួកសិស្សនាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យបានជាផង។ ព្រះគម្ពីរខ្មែរសាកល សាវ័កទាំងដប់ពីរនាក់ក៏ចេញទៅ ដើរចុះឡើងតាមភូមិនានា ទាំងផ្សាយដំណឹងល្អ និងប្រោសគេឲ្យជា នៅគ្រប់ទីកន្លែង។ Khmer Christian Bible ពួកគេក៏ចេញទៅ និងបានធ្វើដំណើរពីភូមិមួយទៅភូមិមួយ ប្រកាសដំណឹងល្អ និងប្រោសជំងឺនៅគ្រប់ទីកន្លែងឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។ |
ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់បន្ទូលរបស់អុលឡោះដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]
បន្ទាប់មកទៀត អ៊ីសាទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីនគររបស់អុលឡោះ។ សាវ័កទាំងដប់ពីរនាក់ទៅជាមួយអ៊ីសា
សូមសំដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសំគាល់ និងអំណាចកើតឡើង ក្នុងនាមអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់»។
មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។