ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
លូកា 9:56 - អាល់គីតាប បន្ទាប់មក អ៊ីសាទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេក៏ចេញទៅភូមិផ្សេងទៀត។ Khmer Christian Bible ដ្បិតកូនមនុស្សមិនបានមកដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សក៏នាំគ្នាទៅភូមិមួយទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។ |
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។
អ៊ីសាមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ!»។ អ៊ីសាក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យបានជាដូចដើមវិញ។
អ៊ីសាទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! សូមទ្រង់អត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា។
កាលអ៊ីសាកំពុងដើរតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «ខ្ញុំសុខចិត្ដទៅតាមលោកម្ចាស់ ទោះបីលោកម្ចាស់អញ្ជើញទៅទីណាក៏ដោយ»។
ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។
អុលឡោះបានចាត់បុត្រារបស់ទ្រង់ ឲ្យមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារបុត្រាវិញ។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។