ខ្ញុំសូមលើកតម្កើងទ្រង់ ដ្បិតខ្ញុំជាស្នាដៃដ៏ល្អអស្ចារ្យ ខ្ញុំដឹងច្បាស់ថាអ្វីៗដែលទ្រង់ធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។
លូកា 9:43 - អាល់គីតាប មនុស្សគ្រប់គ្នាស្ងើចអំពីអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះ។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងការទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ អ៊ីសាប្រាប់ទៅពួកសិស្សថា៖ ព្រះគម្ពីរខ្មែរសាកល មនុស្សទាំងអស់ក៏ស្ងើចចំពោះអានុភាពរបស់ព្រះ។ នៅពេលពួកគេទាំងអស់គ្នាកំពុងភ្ញាក់ផ្អើលនឹងអស់ទាំងកិច្ចការដែលព្រះយេស៊ូវបានធ្វើ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖ Khmer Christian Bible មនុស្សទាំងអស់បាននឹកអស្ចារ្យចំពោះអំណាចរបស់ព្រះជាម្ចាស់ ហើយកាលមនុស្សទាំងអស់កំពុងស្ងើចសរសើរចំពោះការទាំងឡាយដែលព្រះយេស៊ូបានធ្វើ នោះព្រះអង្គបានមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់មានសេចក្ដីអស្ចារ្យនឹងមហិទ្ធិឫទ្ធិរបស់ព្រះ។ ពេលគ្រប់គ្នាកំពុងតែស្ញប់ស្ញែងពីអស់ទាំងការដែលព្រះអង្គបានធ្វើ នោះព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមនុស្សទាំងអស់ កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា |
ខ្ញុំសូមលើកតម្កើងទ្រង់ ដ្បិតខ្ញុំជាស្នាដៃដ៏ល្អអស្ចារ្យ ខ្ញុំដឹងច្បាស់ថាអ្វីៗដែលទ្រង់ធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
កាលពួកសិស្សនៅជុំគ្នាក្នុងស្រុកកាលីឡេ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។
បន្ទាប់មក អ៊ីសាចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់
រំពេចនោះគាត់ឃើញវិញភ្លាម ហើយគាត់ក៏តាមអ៊ីសាទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងអុលឡោះទាំងអស់គ្នា។
មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។
អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។
លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។
អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។
ពេលក្មេងនោះដើរចូលមកជិតអ៊ីសា ស្រាប់តែអ៊ីព្លេសផ្ដួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ អ៊ីសាគំរាមទៅអ៊ីព្លេស គាត់ប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។
យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន ឲ្យស្គាល់អំណាចរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងឲ្យដឹងថា គាត់ត្រូវមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់គាត់ ផ្ទាល់នឹងភ្នែកតែម្ដង