ចំណែកឯយើងវិញ យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក មុនថ្ងៃរបស់អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច។
លូកា 9:19 - អាល់គីតាប ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថា តួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថា តួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថា តួនជាណាពីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។ Khmer Christian Bible ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនដែលបានរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលឆ្លើយថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូបពីសម័យបុរាណ ដែលរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ |
ចំណែកឯយើងវិញ យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក មុនថ្ងៃរបស់អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច។
ស្តេចនិយាយទៅពួកអ្នកបម្រើថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ បានជាគាត់មានអំណាច សំដែងការអស្ចារ្យយ៉ាងនេះ»។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
ស្តេចហេរ៉ូដបានដឹងអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតកិត្ដិនាមរបស់អ៊ីសាបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញ។ ហេតុនេះហើយបានជាគាត់មានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។
អ្នកខ្លះថា៖ «គាត់ជាណាពីអេលីយ៉េស» ហើយខ្លះទៀតថា៖ «គាត់ជាណាពីម្នាក់ដូចណាពីឯទៀតៗពីជំនាន់ដើមដែរ»។
ថ្ងៃមួយ ពេលអ៊ីសានៅទូរអដាច់ឡែកពីបណ្ដាជន ពួកសិស្សក៏នៅជាមួយអ៊ីសាដែរ។ អ៊ីសាសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។
អ៊ីសាសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀសដែលអុលឡោះចាត់ឲ្យមក»។
ពួកគេសួរគាត់ថា៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាណាពីអេលីយ៉េសឬ?» នោះឬ?»។ គាត់ឆ្លើយថា៖ «មិនមែនទេ!»។
គេសួរយ៉ះយ៉ាទៀតថា៖ «បើអ្នកមិនមែនជាអាល់ម៉ាហ្សៀស មិនមែនជាណាពីអេលីយ៉េស ហើយក៏មិនមែនជាណាពីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។
ក្រោយពីបានឮអ៊ីសាមានប្រសាសន៍ហើយ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះពោលថា៖ «អ្នកនេះពិតជាណាពីដែលយើងរង់ចាំនោះមែន!»។
គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាណាពីមែន!»។