អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីណាពីអេលីយ៉ាសាក់បានឆ្ងាយបន្តិច
លូកា 8:48 - អាល់គីតាប អ៊ីសាប្រាប់ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។ Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។ |
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីណាពីអេលីយ៉ាសាក់បានឆ្ងាយបន្តិច
ម៉ូសាក៏ចេញទៅត្រឡប់ទៅ ជួបលោកយេត្រូជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូនិយាយទៅកាន់ម៉ូសាថា៖ «ចូរកូនទៅ ដោយសុខសាន្តចុះ!»។
គាត់នឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ គាត់ធ្វើដូច្នេះ រហូតដល់គាត់នាំ សេចក្ដីសុចរិតឲ្យមានជ័យជំនះ។
បន្ទាប់មក អ៊ីសាបានប្រាប់ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។
ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។
អ៊ីសាបែរទៅក្រោយ ឃើញនាង ក៏មានប្រសាសន៍ថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ដ្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ដ ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
អ៊ីសាមានប្រសាសន៍ទៅគាត់ទៀតថា៖ «ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។
អ៊ីសាប្រាប់ទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។
ស្ដ្រីនោះមកក្រាបដល់ជើងអ៊ីសា ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងជម្រាបអ៊ីសានៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់អ៊ីសា ហើយនាងបានជាពីជំងឺភ្លាម។
គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន
យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់ ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
ដ្បិតយើងក៏បានទទួលដំណឹងល្អដូចពួកគេដែរ។ ក៏ប៉ុន្ដែ បន្ទូលនៃអុលឡោះដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។
លោកអេលីនិយាយទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។