អ្នកស្មានថា ខ្ញុំមិនអាចអង្វរករអុលឡោះជាបិតាខ្ញុំឲ្យចាត់ម៉ាឡាអ៊ីកាត់ជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
លូកា 8:30 - អាល់គីតាប អ៊ីសាសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ខ្ញុំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអ៊ីព្លេសជាច្រើនចូលក្នុងបុរសនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើអ្នកឈ្មោះអ្វី?”។ គាត់ទូលឆ្លើយថា៖ “កងទ័ព” ដ្បិតមានអារក្សជាច្រើនបានចូលក្នុងគាត់។ Khmer Christian Bible ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើឯងឈ្មោះអី?» គាត់ទូលថា៖ «កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលសួរគាត់ថា អ្នកឈ្មោះអី គាត់ទូលថា ទូលបង្គំឈ្មោះ«កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់ |
អ្នកស្មានថា ខ្ញុំមិនអាចអង្វរករអុលឡោះជាបិតាខ្ញុំឲ្យចាត់ម៉ាឡាអ៊ីកាត់ជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
កិត្ដិនាមរបស់អ៊ីសាក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអ៊ីព្លេសចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកអ៊ីសា អ៊ីសាក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
អ្នកទាំងពីរស្រែកឡើងថា៖ «បុត្រារបស់អុលឡោះអើយ! តើអ្នកចង់ធ្វើអ្វីយើងខ្ញុំ? អ្នកមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
អ៊ីសាបានរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង អ៊ីសាបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង។
អ៊ីសាមានប្រសាសន៍ទៅអ៊ីព្លេសថា៖ «ឯងឈ្មោះអី?» អ៊ីព្លេសឆ្លើយថា៖ «ខ្ញុំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។
ហើយមានស្ដ្រីខ្លះទៀតដែលអ៊ីសាបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញអ៊ីព្លេសចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង
អ៊ីព្លេសសូមអង្វរដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអ៊ីព្លេសនាំគាត់ទៅទីស្មសាន។