ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
លូកា 7:5 - អាល់គីតាប ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំឲ្យយើងផង»។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះគាត់ស្រឡាញ់ប្រជាជាតិរបស់យើង ថែមទាំងបានសាងសង់សាលាប្រជុំឲ្យយើងទៀតផង”។ Khmer Christian Bible ដ្បិតគាត់ស្រឡាញ់ជនជាតិរបស់យើង ព្រមទាំងសង់សាលាប្រជុំឲ្យយើងផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់ស្រឡាញ់សាសន៍របស់យើង ហើយបានសង់សាលាប្រជុំមួយឲ្យយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សំរាប់យើងរាល់គ្នា |
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
ចាស់ទុំទាំងនោះទៅជួបអ៊ីសា ទទូចអង្វរអ៊ីសាថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់
អ៊ីសាទៅជាមួយចាស់ទុំទាំងនោះ។ លុះទៅជិតដល់ហើយ នាយទាហានចាត់មិត្ដភក្ដិរបស់គាត់ឲ្យមកជម្រាបថា៖ «អ៊ីសាជាអម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំទេ ដ្បិតខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកម្ចាស់ក្នុងផ្ទះខ្ញុំឡើយ។
ចំពោះអ្នកដែលរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ការខតាន់ ឬមិនខតាន់នោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។