ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងនគរនៃអុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។
លូកា 7:28 - អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងយ៉ះយ៉ាឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងនគររបស់អុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណា ធំជាងយ៉ូហាន នោះទេ; ប៉ុន្តែអ្នកតូចជាងគេនៅក្នុងអាណាចក្ររបស់ព្រះ ក៏ធំជាងយ៉ូហានទៅទៀត”។ Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រីមក គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងព្រះរាជ្យរបស់ព្រះ អ្នកនោះធំជាងគាត់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងពួកមនុស្សដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរព្រះ នោះក៏ធំជាងគាត់ហើយ |
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងនគរនៃអុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
យ៉ះយ៉ាមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែអ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
ដ្បិតក្នុងគីតាបមានចែងអំពីយ៉ះយ៉ាថា “យើងចាត់អ្នកនាំសារយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក”។
ប្រជាជនទាំងមូល និងអ្នកទារពន្ធបានស្ដាប់យ៉ះយ៉ាទទួលស្គាល់ថា អុលឡោះពិតជាសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹកពីគាត់។
រួចមានសាសន៍ទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។