ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។
លូកា 6:47 - អាល់គីតាប អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អស់អ្នកដែលមករកខ្ញុំ ហើយឮពាក្យរបស់ខ្ញុំ រួចប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សបែបណា Khmer Christian Bible ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គ្រប់គ្នាដែលមកឯខ្ញុំ ឮពាក្យខ្ញុំ ហើយប្រព្រឹត្តតាមពាក្យទាំងនោះ អ្នកនោះប្រៀបបាននឹងមនុស្សបែបណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី |
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។
ដ្បិតអ្នកណាធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំដែលនៅសូរ៉កា អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។
មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់បន្ទូលរបស់អុលឡោះហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។
មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ អ៊ីសាបន្លឺសំឡេងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
«ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។
អស់អ្នកដែលអុលឡោះជាបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត
ជនជាតិយូដាជម្រាបអ៊ីសាថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាអ្នកពិតជាមានអ៊ីព្លេសចូលមែន។ អ៊ីព្រហ៊ីម និងពួកណាពីបានស្លាប់ទៅហើយ រីឯអ្នកវិញ អ្នកហ៊ានពោលថា អ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនស្លាប់សោះឡើយ។
បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់
សូមបងប្អូនចូលមកជិតអាល់ម៉ាហ្សៀស ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែអុលឡោះបានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។
ហេតុនេះបងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អុលឡោះបានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីអ៊ីសាទាំងអស់។
កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចអ៊ីសាសុចរិតដែរ។
អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។