Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:47 - ព្រះគម្ពីរខ្មែរសាកល

47 ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មករក​ខ្ញុំ ហើយ​ឮ​ពាក្យ​របស់ខ្ញុំ រួច​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​បែបណា

សូមមើលជំពូក ចម្លង

Khmer Christian Bible

47 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្រប់គ្នា​ដែល​មក​ឯ​ខ្ញុំ​ ឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​នោះ​ អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 គ្រប់​គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ហើយ​ស្តាប់​ពាក្យ​ខ្ញុំ រួច​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ជា​មនុស្ស​បែប​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

47 អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ដ​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា

សូមមើលជំពូក ចម្លង




លូកា 6:47
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ​។


គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះ​ហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។


រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ពេល​ដុះឡើង វា​ក៏​បង្កើត​ផល​មួយជាមួយរយ”។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើងថា​៖“អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”។


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


“ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ អ្នករាល់គ្នា​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ


ប៉ុន្តែ​អ្នករាល់គ្នា​មិន​ចង់​មករក​ខ្ញុំ ដើម្បី​បាន​ជីវិត​ទេ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


ដូច្នេះ អ្នកដែល​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ ប៉ុន្តែ​មិន​ធ្វើ ចំពោះ​គាត់ ការនោះ​ជា​បាប​ហើយ​៕


ចូរ​ចូលមកជិត​ព្រះអង្គ​ដែល​ជា​ថ្ម​ដ៏​រស់​។ ព្រះអង្គ​ជា​ថ្ម​ដែល​ត្រូវ​មនុស្ស​បដិសេធ ប៉ុន្តែ​ចំពោះ​ព្រះ ជា​ថ្ម​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ​។


ដូច្នេះ បងប្អូន​អើយ ចូរ​ខំប្រឹង​កាន់តែខ្លាំងឡើង ដើម្បី​ធ្វើឲ្យ​ការត្រាស់ហៅ និង​ការជ្រើសតាំង​របស់អ្នករាល់គ្នា​បាន​ប្រាកដប្រជា ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នករាល់គ្នា​នឹង​មិន​ជំពប់​សោះឡើយ


ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។


កូន‍រាល់គ្នា​អើយ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ​! អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ជា​មនុស្ស​សុចរិត ដូចដែល​ព្រះអង្គ​ទ្រង់​សុចរិត​ដែរ​។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម