អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា: “ចៀស! កុំចូលមកជិតខ្ញុំ ក្រែងលោភាពវិសុទ្ធរបស់ខ្ញុំ ធ្វើឲ្យអ្នកឯងស្លាប់!” ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់ យើងកាន់តែឆេះឆួលឡើងថែមទៀត។
លូកា 6:37 - អាល់គីតាប «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះអុលឡោះនឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល “កុំវិនិច្ឆ័យគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានវិនិច្ឆ័យសោះឡើយ; កុំផ្ដន្ទាទោសគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានផ្ដន្ទាទោសសោះឡើយ; ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នាក៏នឹងត្រូវបានលើកលែងទោសដែរ។ Khmer Christian Bible ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ |
អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា: “ចៀស! កុំចូលមកជិតខ្ញុំ ក្រែងលោភាពវិសុទ្ធរបស់ខ្ញុំ ធ្វើឲ្យអ្នកឯងស្លាប់!” ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់ យើងកាន់តែឆេះឆួលឡើងថែមទៀត។
ប៉ុន្ដែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។
អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងសំដែងចិត្ត មេត្ដាករុណាដល់ពួកគេវិញ!
ម្យ៉ាងទៀតពេលឈរថ្វាយបង្គំ បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កាអត់ទោសឲ្យអ្នករាល់គ្នា»។ [
អុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម របស់អ៊ីសាហាក់ និងរបស់យ៉ាកកូប ជាម្ចាស់នៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកអ៊ីសា ជាអ្នកបម្រើទ្រង់។ បងប្អូនបានចាប់បញ្ជូនអ៊ីសាទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់គាត់ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងអ៊ីសាទៀតផង។
ត្រូវមានចិត្ដសប្បុរស និងចេះអាណិតមេត្ដាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចអុលឡោះបានប្រណីសន្ដោសបងប្អូន ដោយសារអាល់ម៉ាហ្សៀសដែរ។
ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ អ៊ីសាជាអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ
បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតអុលឡោះដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។