ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 6:28 - អាល់គីតាប

ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច​ផ្ដាសា​អ្នក​រាល់​គ្នា និង​អង្វរ​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ឲ្យពរ​អ្នក​ដែល​ប្រទេចផ្ដាសា​អ្នករាល់គ្នា ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក

សូមមើលជំពូក



លូកា 6:28
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​អុលឡោះ​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក សូម​ទូរអា​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​នាំ​សារ​របស់​អុលឡោះ​អង្វរ​ទ្រង់ ហើយ​ដៃ​របស់​ស្តេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ជន‌ជាតិ​ភីលី‌ស្ទីន​បាន​សង‌សឹក​ជន‌ជាតិ​យូដា ដោយ​ប្រមាថ​មាក់‌ងាយ​យ៉ាង​ព្រៃ‌ផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូរអា​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។


អ៊ីសា​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! សូម​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា។


«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា


ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ដ​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​អុលឡោះ​ក៏​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។


សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​ទាំង​ពីរ។


បន្ទាប់​មក​លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​សុំ​ដូច្នោះ​ហើយ គាត់​ក៏​ផុត​ដង្ហើម​ទៅ។


ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បង​ប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។


យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយ‌ហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​ឲ្យ​ពរ​គេ​វិញ ពេល​គេ​បៀត‌បៀន យើង​ស៊ូ​ទ្រាំ


គឺ​ទាំង​ពាក្យ​អរ​គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដា​សា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង​ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។