ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 5:29 - អាល់គីតាប

លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​អ៊ីសា នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លេវី​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ​សម្រាប់​ព្រះយេស៊ូវ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នកទារពន្ធ និង​មនុស្ស​ឯទៀត​ជាច្រើន​រួមតុអាហារ​ជាមួយ​ពួកគេ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

រួច​លោក​លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​ និង​អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​បរិភោគ​ជាមួយ​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង នឹង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ

សូមមើលជំពូក



លូកា 5:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បុត្រា​មនុស្ស​ក៏​បាន​មក​ដែរ គាត់​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព​គប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប”។ ប៉ុន្ដែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ប្រាជ្ញា‌ញាណ​របស់​អុលឡោះ​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ទ្រង់​ធ្វើ»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។


បន្ទាប់​មក អ៊ីសា​ពិសា​អាហារ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន​មក​អង្គុយ​រួម​តុ​ជា​មួយ​គាត់ និង​ពួក​សិស្ស​ដែរ។


កាល​អ៊ីសា​ចេញ​ពី​ទី​នោះ​ទៅ​មុខ​បន្ដិច គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។


បន្ទាប់​មក អ៊ីសា​ពិសា​បាយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​អ៊ីសា និង​ពួក​សិស្ស។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់ បាន​មក​តាម​អ៊ីសា។


មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​អ៊ីសា ស្ដាប់​គាត់​មាន​ប្រសាសន៍។


នៅ​ទី​នោះ គេ​រៀប‌ចំ​ជប់‌លៀង​ជូន​អ៊ីសា។ នាង​ម៉ាថា​បម្រើ​ភ្ញៀវ រីឯ​លោក​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​អ៊ីសា និង​អ្នក​ឯ​ទៀត។


ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង​ប្អូន​ទៅ​ពិសា​បាយ ហើយ​បង​ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង​ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។