មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
លូកា 3:19 - អាល់គីតាប យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដថែមទៀត ព្រោះស្តេចបានយកនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធរបស់ស្តេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដ ព្រោះស្តេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលស្ដេចត្រាញ់ហេរ៉ូឌត្រូវយ៉ូហានស្ដីបន្ទោសអំពីហេរ៉ូឌាសមហេសីរបស់អនុជទ្រង់ និងអំពីអស់ទាំងការអាក្រក់ដែលទ្រង់បានប្រព្រឹត្ត Khmer Christian Bible កាលស្ដេចត្រាញ់ហេរ៉ូឌត្រូវលោកយ៉ូហានស្ដីបន្ទោសពីរឿងនាងហេរ៉ូឌាសដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលលោកបានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជរបស់ព្រះអង្គ និងពីគ្រប់ទាំងការអាក្រក់ដែលព្រះបាទហេរ៉ូឌបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះស្ដេចបានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ |
មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
ពេលនោះ យ៉ះយ៉ាជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលអាល់ម៉ាហ្សៀសបានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅសួរអ៊ីសាថា៖
នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង
នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ស្តេចហេរ៉ូដជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ស្តេចភីលីពជាប្អូនរបស់ស្តេចហេរ៉ូដ ជាអ្នកគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ស្តេចលីសានាសជាអ្នកគ្រប់គ្រងស្រុកអាប៊ីឡែន