Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 3:19 - Khmer Christian Bible

19 កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ប៉ុន្តែ​នៅពេល​ស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​យ៉ូហាន​ស្ដីបន្ទោស​អំពី​ហេរ៉ូឌាស​មហេសី​របស់​អនុជ​ទ្រង់ និង​អំពី​អស់ទាំង​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្តែ កាល​លោក​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​របស់​ព្រះ‌អង្គ និង​ពី​គ្រប់​ទាំង​ការ​អាក្រក់​ដែល​ព្រះបាទ​ហេរ៉ូឌ​បាន​ធ្វើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ស្ដេច​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះអង្គ មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ប៉ុន្តែ​កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុរាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ​ថែម​ទៀត ព្រោះ​ស្តេច​បាន​យក​នាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ប្អូន​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ស្តេច​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ ព្រោះ​ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង




លូកា 3:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​លោក​យ៉ូហាន​ដែល​នៅ​ក្នុង​គុក​ កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ទូល​សួរ​ព្រះអង្គ​ថា៖​


គ្រា​នោះ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូ​


ប៉ុន្ដែ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​ កូន​ស្រី​របស់​ព្រះ​នាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​ចិត្ដ​នឹង​នាង​


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​


គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម