បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
លូកា 24:50 - អាល់គីតាប បន្ទាប់មក អ៊ីសានាំពួកសិស្សចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ អ៊ីសាលើកដៃឡើង ហើយប្រទានពរឲ្យគេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់នាំពួកគេចេញទៅខាងក្រៅរហូតដល់បេថានី ហើយលើកព្រះហស្តឡើងប្រទានពរពួកគេ។ Khmer Christian Bible ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេតថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើងប្រទានពរឲ្យ |
បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
យូសុះឆ្លើយថា៖ «នេះជាកូនៗដែលអុលឡោះប្រទានមកកូន នៅស្រុកនេះ»។ អ៊ីស្រអែលនិយាយថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
អ្នកទាំងនោះ ជាកុលសម្ពន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែល។ យ៉ាកកូបបានផ្តែផ្តាំដូច្នេះ នៅពេលគាត់ឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
ក្រោយពីបានធ្វើគូរបានរំដោះបាបគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ហារូនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។
អ៊ីសាមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ អ៊ីសាចាត់សិស្សពីរនាក់ឲ្យទៅមុនដោយមានប្រសាសន៍ថា៖
ពេលនោះ ក្រុមសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។
លុះអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលគាត់ នោះអុលឡោះក៏លើកអ៊ីសាឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងអ៊ីសាបាត់ពីភ្នែកគេទៅ។
ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗទូរអា ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។