ខ្ញុំវិលមកវិញ ទាំងនឹកស្តាយកំហុស។ ពេលដឹងខ្លួនខុសខ្ញុំក៏គក់ទ្រូង នឹកស្តាយ ហើយអៀនខ្មាស។ ខ្ញុំបាក់មុខ ព្រោះតែអំពើដែលខ្ញុំ ប្រព្រឹត្តកាលនៅពីក្មេង”។
លូកា 23:48 - អាល់គីតាប រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ ព្រះគម្ពីរខ្មែរសាកល រីឯហ្វូងមនុស្សទាំងអស់ដែលជួបជុំគ្នាដើម្បីមើលទិដ្ឋភាពនោះបានឃើញហេតុការណ៍ដែលកើតឡើង ក៏ត្រឡប់ទៅវិញទាំងគក់ទ្រូង។ Khmer Christian Bible រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបណ្តាជនទាំងប៉ុន្មានដែលប្រជុំគ្នាមើលការនោះ ក្រោយពីបានឃើញហេតុការណ៍ដែលកើតឡើងដូច្នោះ គេក៏វិលទៅផ្ទះវិញ ទាំងគក់ទ្រូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ |
ខ្ញុំវិលមកវិញ ទាំងនឹកស្តាយកំហុស។ ពេលដឹងខ្លួនខុសខ្ញុំក៏គក់ទ្រូង នឹកស្តាយ ហើយអៀនខ្មាស។ ខ្ញុំបាក់មុខ ព្រោះតែអំពើដែលខ្ញុំ ប្រព្រឹត្តកាលនៅពីក្មេង”។
រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងនិយាយថា “ឱអុលឡោះអើយ! សូមអាណិតមេត្ដាខ្ញុំជាមនុស្សបាបផង”។
អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែអ៊ីសាមានប្រសាសន៍ថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។