មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។
លូកា 23:19 - អាល់គីតាប ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ ព្រះគម្ពីរខ្មែរសាកល បារ៉ាបាសជាអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្មដែលបានកើតឡើងនៅក្នុងទីក្រុង។ Khmer Christian Bible បារ៉ាបាសត្រូវគេចាប់ដាក់គុក ដោយព្រោះតែការបះបោរ និងការកាប់សម្លាប់ដែលបានកើតឡើងនៅក្នុងក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ឯបារ៉ាបាសនេះ គាត់ជាប់គុកដោយព្រោះការបះបោរ ដែលបង្ករនៅក្នុងទីក្រុង និងសម្លាប់គេ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនឹងការសំឡាប់គេ |
មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។
គេនាំគ្នាចោទប្រកាន់អ៊ីសាថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធជូនស្តេចអធិរាជ ហើយគាត់អះអាងខ្លួនថា ជាអាល់ម៉ាហ្សៀស គឺជាស្ដេច»។
ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។
បងប្អូនបានបដិសេធមិនទទួលស្គាល់អ្នកបរិសុទ្ធ អ្នកដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតកទៅវិញ។