រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
លូកា 22:31 - អាល់គីតាប «ស៊ីម៉ូន! ស៊ីម៉ូនអើយ! អ៊ីព្លេសហ្សៃតនបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់មានបន្ទូលទៀតថា៖“ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងបានទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នាដូចស្រូវសាលី។ Khmer Christian Bible ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ |
រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រអែល ក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
អុលឡោះតាអាឡាបានឲ្យខ្ញុំឃើញមូស្ទីយេសួរ ឈរនៅមុខម៉ាឡាអ៊ីកាត់របស់ទ្រង់ ហើយអ៊ីព្លេសហ្សៃតនឈរខាងស្ដាំ ដើម្បីចោទប្រកាន់គាត់។
អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «អ៊ីព្លេសហ្សៃតនអើយ! ចូរថយចេញទៅ ដ្បិតក្នុងគីតាបមានចែងថា “អ្នកត្រូវថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់អ្នក និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ”»។
អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់
គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
ត្រូវតែបញ្ជូនមនុស្សបែបនេះទៅអ៊ីព្លេសហ្សៃតន ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃអ៊ីសាជាអម្ចាស់មក។
ដើម្បីកុំឲ្យយើងចាញ់បោកអ៊ីព្លេសហ្សៃតន ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។