ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
លូកា 22:20 - អាល់គីតាប លុះជប់លៀងរួចហើយ អ៊ីសាធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងមានប្រសាសន៍ថា៖ «នេះជាពែងនៃសម្ពន្ធមេត្រថ្មីចងឡើង ដោយសារឈាមខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ជាឈាមដែលបង្ហូរសម្រាប់អ្នករាល់គ្នា។ Khmer Christian Bible ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា |
ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រអែល និងពូជពង្សរបស់យូដា។
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។
លុះជប់លៀងរួចហើយ គាត់ធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងបាននិយាយថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយឈាមរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
អុលឡោះក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយរសអុលឡោះវិញ ដ្បិតហ៊ូកុំដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯរសអុលឡោះប្រទានជីវិត។
បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។