អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
លូកា 19:47 - អាល់គីតាប អ៊ីសាបង្រៀនគេ នៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ។ ក្រុមអ៊ីម៉ាំ ពួកតួន និងពួកមន្ដ្រី នាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកអភិជនក្នុងចំណោមប្រជាជន ក៏ចង់បំផ្លាញជីវិតព្រះអង្គ Khmer Christian Bible រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្រៀនក្នុងព្រះវិហាររាល់ថ្ងៃ។ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកអ្នកធំ ក្នុងចំណោមប្រជាជន គេខំនាំគ្នាស្វែងរកឱកាសដើម្បីធ្វើគុតព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ* ពួកអាចារ្យ* និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ |
អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
កាលពួកអ៊ីមុាំ និងពួកតួនដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ ប៉ុន្ដែ គេខ្លាចអ៊ីសា ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលអ៊ីសាបង្រៀនណាស់។
ពួកមេដឹកនាំសាសន៍យូដាយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែគេខ្លាចបណ្ដាជន ដូច្នេះគេក៏ចាកចេញពីអ៊ីសាទៅ។
នៅពីរថ្ងៃមុនបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ក្រុមអ៊ីមុាំ និងពួកតួន នាំគ្នារកមធ្យោបាយ ដើម្បីចាប់អ៊ីសាដោយកលល្បិចយកទៅសម្លាប់។
ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាប»។
ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់អ៊ីសាមានប្រសាសន៍ដោយយកចិត្ដទុកដាក់។
ពេលនោះ ពួកតួន និងពួកអ៊ីម៉ាំ រកមធ្យោបាយចាប់អ៊ីសា ដ្បិតគេយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាសំដៅទៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
អ៊ីសាមានប្រសាសន៍ទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងម៉ាស្ជិទ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានចាប់គាត់ឡើយ។