ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យល់ឃើញថា នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលទ្រង់ប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!
លូកា 19:25 - អាល់គីតាប អ្នកទាំងនោះជម្រាបស្តេចថា “លោកអើយ! គាត់មានប្រាក់ដប់ណែនហើយ”។ ព្រះគម្ពីរខ្មែរសាកល “ពួកគេនិយាយថា: ‘ព្រះករុណាអើយ គាត់មានដប់មីណាហើយ!’។ Khmer Christian Bible ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (អ្នកទាំងនោះទូលព្រះអង្គថា "ព្រះអម្ចាស់អើយ អ្នកនោះមានដប់ណែនហើយ")។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ) |
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យល់ឃើញថា នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលទ្រង់ប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!
សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។
បន្ទាប់មក គាត់បញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។
ស្តេចបានតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្ដួចក៏មិនសល់ផង។