ប៉ូទីផារពេញចិត្តនឹងយូសុះណាស់ គាត់ក៏ឲ្យយូសុះធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងយូសុះឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។
លូកា 19:17 - អាល់គីតាប គាត់និយាយទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ ព្រះគម្ពីរខ្មែរសាកល “ចៅហ្វាយនិយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អអើយ! ដោយសារអ្នកបានស្មោះត្រង់នឹងការដ៏តូចបំផុត ចូរគ្រប់គ្រងលើទីក្រុងដប់ចុះ’។ Khmer Christian Bible គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ "ប្រពៃហើយបាវបម្រើល្អអើយ ដោយព្រោះអ្នកមានចិត្តស្មោះត្រង់នឹងការដ៏តូចនេះ ចូរអ្នកត្រួតលើទីក្រុងដប់ចុះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលថា ប្រពៃហើយបាវល្អអើយ ដោយព្រោះឯងមានចិត្តស្មោះចំពោះ ក្នុងការបន្តិចបន្តួចនេះ នោះចូរឯងត្រួតលើទីក្រុង១០ចុះ |
ប៉ូទីផារពេញចិត្តនឹងយូសុះណាស់ គាត់ក៏ឲ្យយូសុះធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងយូសុះឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។
អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
អ្នកបម្រើទីមួយចូលមកជួបនិយាយថា “សូមជម្រាបលោក! ប្រាក់ដែលលោកឲ្យមក ខ្ញុំចំណេញបានដប់ណែន”។
អ្នកបម្រើទីពីរចូលមកនិយាយថា “សូមជម្រាបលោក! ប្រាក់ដែលលោកឲ្យមកខ្ញុំចំណេញបានប្រាំណែន”។
ក្នុងនគររបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែល»។
សាសន៍យូដាដ៏ពិតប្រាកដ សំដៅទៅផ្នែកខាងក្នុងចិត្ដឯណោះវិញ រីឯការខតាន់ដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្ដដែរ គឺជាការខតាន់ ស្របតាមរសអុលឡោះ មិនមែនតាមគីតាបហ៊ូកុំជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះ ទទួលការកោតសរសើរពីអុលឡោះ មិនមែនពីសំណាក់មនុស្សទេ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។
ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលអុលឡោះបានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!