ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមអង្វរទ្រង់ មេត្តាមកជួយខ្ញុំជាប្រញាប់ ពេលខ្ញុំអង្វរទ្រង់ សូមស្តាប់ពាក្យខ្ញុំផង!
លូកា 18:39 - អាល់គីតាប ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱពូជពង្សទតអើយ សូមអាណិតមេត្ដាខ្ញុំផង!»។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដើរនាំមុខក៏ស្ដីឲ្យគាត់នៅស្ងៀម ប៉ុន្តែគាត់ស្រែកកាន់តែខ្លាំងឡើងថា៖ “បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ Khmer Christian Bible ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង |
ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមអង្វរទ្រង់ មេត្តាមកជួយខ្ញុំជាប្រញាប់ ពេលខ្ញុំអង្វរទ្រង់ សូមស្តាប់ពាក្យខ្ញុំផង!
«ចូរសុំ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះទ្រង់នឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
កាលអ៊ីសាកំពុងតែចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមគាត់ ស្រែកថា៖ «ពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។
ពួកបណ្ឌិតខាងហ៊ូកុំអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់អុលឡោះ។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នា ពន្យល់សិស្សឲ្យដឹងថា ត្រូវតែទូរអាជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
មានមនុស្សម្នាបីទារកមកឲ្យអ៊ីសាដាក់ដៃលើវា។ ឃើញដូច្នោះ ពួកសិស្សស្ដីបន្ទោសគេ
មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱអ៊ីសា ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាខ្ញុំផង!»។
អ៊ីសាក៏ឈប់ ហើយបញ្ជាគេឲ្យនាំមនុស្សខ្វាក់ចូលមកជិតគាត់។ លុះមនុស្សខ្វាក់ដើរចូលមក អ៊ីសាសួរគាត់ថា៖
មានអ្នកខាងគណៈផារីស៊ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «តួនសូមឃាត់សិស្សរបស់តួនឲ្យនៅស្ងៀមផង!»។
កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានតួនធ្វើអ្វីទៀត!»។
ខ្ញុំបានអង្វរអ៊ីសាជាអម្ចាស់ចំនួនបីដង សូមគាត់មេត្ដាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។